#១.គ្រឿងផ្សំ៖
- សាច់មាន់កាប់ជាដុំៗរំលីងអោយឆ្អិន
- ដូង(ក្បាលខ្ទិះ)១ចាន
- ម្ទេសឆ្អើរ៥ក្រាម
- គល់ស្លឹកគ្រៃ៣ដើម
- រំដេង២០ចំនិត
- រមៀត១០ចំនិត
- ខ្ជាយ៣ក្រាម .
- សំបកក្រូចសើច៥សន្លឹក .
- ខ្ទឹមសចិញ្ច្រាំអោយម៉ត់១០០ក្រាម
- ខ្ទឹមក្រហមចិញ្ច្រាំអោយម៉ត់១០០ក្រាម
- សណ្តែកដីកុំបុក អោយម៉ត់ពេក៣០០ក្រាម
- គ្រាប់ប៉ូវកាក់លីង៥គ្រាប់
- កាពិ៣ក្រាម .
- គ្រឿងការីគ្រប់មុខ១កញ្ចប់ .
- ដំឡូងជ្វាកាត់ជាដុំៗ១៥០ក្រាម
- ខ្ទឹមបារាំងចិតជាចំនិតៗ១៥០ក្រាម
- សណ្តែកគួរកាត់ជាកង់ៗ២០០ក្រាម
- ដុំស៊ុបខ្នររស់ជាតិសាច់មាន់១ដុំ។
#២.គល់ស្លឹកគ្រៃ រំដេង ខ្ជាយ រមៀត សំបកក្រូចសើច ខ្ទឹមស ខ្ទឹមក្រហម បុកចូលកាពិបន្តិច លាយគ្នាអោយម៉ត់ចូលគ្នា។ យកខ្ទះចាក់ប្រេងឆាបន្តិច ទុកអោយក្តៅសឹមដាក់សាច់មាន់ចៀន អោយឡើងក្រហមព្រឿងៗ ទើបដាក់គ្រឿងបុករួចឆាច្របល់ចូលគ្នា សព្វហើយដាក់ដំស៊ុបខ្នរ រស់ជាតិសាច់មាន់(ទុកអោយឈ្ងុយ) រួចដួសដាក់ចានទុកមួយអន្លើ។ យកក្បាលខ្ទិះដាក់រំងាស់ អោយឡើងខាប់ ទើបដាក់សាច់មាន់ឆាជាមួយគ្រឿង កូរចូលគ្នាអោយឡើងឈ្ងុយរួចពូតខ្ទិះ ចុងដាក់រំងាស់អោយផុយ ដាក់ដំឡូង ខ្ទឹមបារាំង សណ្តែកគួរ គ្រាប់ប៉ូវកាក់ទុកអោយឆ្អិន ភ្លក់ មើលអោយល្មមតាមចូលចិត្តជាការស្រេច។
No comments:
Post a Comment