- គ្រឿងក្នុងជ្រូក ៤គីឡូក្រាម (អណ្តាត ស្លឹកត្រចៀក ពោះ ក្រពះ)
- ឈើអែម ៣ (អាំងប្រហែល ៣នាទី)
- ផ្កាចាន់ ៧ផ្កា (អាំងប្រហែល ៣នាទី)
- ទឹកត្រី ៣ស្លាបព្រាបាយ
- ម្សៅស៊ុប ២ស្លាបព្រាបាយ
- អំបិល កន្លះស្លាបព្រាបាយ
- ខ្ទឹមសចិញ្រ្ចាំ ១ស្លាបព្រាបាយ
- ស្ករ ២ខាំ
- ទឹក ១កូនចានចង្កិះ
- គ្រឿងផ្សំទឹកត្រី
- ស្ករ ១៥០ក្រាម
- ទឹកក្រូចឆ្មារ កន្លះកូនចានចង្កិះ
- ទឹកត្រី កន្លះកូនចានចង្កិះ
- ខ្ទឹមស ៩កំពឹស
- ម្ទេស ១០គ្រាប់
១. យកសាច់ច្របាច់ជាមួយអំបិល រួចលាងទឹកអោយស្អាត ធ្វើបែបនេះ បីបួនដង។ កាត់ជាដុំធំៗ។
២. ដាក់ប្រេងឆាដាំក្នុងឆ្នាំង ដាក់ស្ករសចូលកំលោចអោយក្រហមល្អ (ប្រើភ្លើងតិចៗ) រួចដាក់ខ្ទឹមស និងផ្កាចាន់ចូលកំលោចអោយឈ្ងុយ រួចដាក់សាច់ចូលកូរអោយសព្វ រួចដាក់ទឹកត្រី ប្រេងខ្យង និងម្សៅស៊ុប រំងាស់រហូតដល់ស្ងួតទឹក។
៣. ដាក់ទឹកចូលរំងាស់រហូតដល់សាច់ឆ្អឹន និងស្ងួតទឹក (ទុកទឹកបន្តិច)។
៤. យកទឹកដែលនៅសល់ដាក់ក្នុងចានមួយ ដាក់ម្ទេសបន្តិច ស្ករបន្តិច ទឹកម្ទេសបន្តិច និងទឹកស៊ីអ៊ីវចូលកូរអោយសព្វទុកធ្វើទឹកជ្រលក់។
៥. ហាន់សាច់ជាចំនិចស្តើងៗ ញុំាជាមួយទឹកជ្រលក់ ផ្ទាប់ជាមួយត្រសក់ជាការស្រេច
No comments:
Post a Comment